សូមស្វាគមន៍ការមកដល់ប្លុកនេះ

Blogger news

Website counter

Wednesday, November 30, 2011

៧ វិធីសាស្ដ្របំបាត់ភាពស្មុគស្មាញ


គា្មននរណាម្នាក់ដែលមានអារម្មណ៍គ្រប់ពេលនោះទេគ្រាន់ តែគេចេះទុកដាក់ប៉ុណ្ណោះ ។  នេះជាវិធីសាស្ត្រខ្លះដែលខ្ញុំលើកមកបញ្ជាក់
1.       នឹកគិតដល់រឿងដែលធ្វើឲ្យយើងមិនសប្បាយចិត្ត រកមូលហេតុ ថា តើអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត? យើងចាំបាច់ត្រូវគិតដល់វាជានិច្ច មិនត្រូវទុក បញ្ហាចោលទេ តែត្រូវដោះស្រាយ ដោយវិធី ល្អ
2.       កុំនៅម្នាក់ឯង    ចូរចងចាំថាពេលដែលមនុស្សមិនសប្បាយចិត្ត អារម្មណ៍ តូចចិត្តប្រាកដជាកើតឡើង ប្រសិនបើអ្នកព្យាយាមនៅតែម្នាក់ឯង អ្នកមិនអាច ធ្វើឲ្យអារម្មណ៍ល្អវិញបានទេ ផ្ទុយទៅវិញ វាមានតែធ្វើឲ្យអ្នក គិតខ្លី រហូតដល់សម្លាប់ខ្លួនក៏មាន។ អ្នកគួរតែរកមិត្តភក្ដិ ឬ សមាជិកគ្រួសារ ឬ ចាស់ទុំ ឬ មនុស្ស ដែលមានបទពិសោធន៍ ឬ ជានរណាម្នាក់ដែលជិតស្និទ្ធជាមួយអ្នកបំផុត មកពិភាក្សា ដើម្បីរក មធ្យោបាយដោះស្រាយនូវ បញ្ហា ។
3.       ចេញមករកខ្យល់បរិសុទ្ធ  ការលម្ហែកាយ លម្ហែអារម្មណ៍ក៏ជាកត្តាមួយជួយ ដល់អ្នកមិន ឲ្យប្រឈមមុខនឹងជម្ងឺ ស្រ្តេស Stress វាជាជម្ងឺម្យ៉ាង ដែលកើតមាននៅពេលណាដែលអ្នក ធ្វើការនឿយហត់ ធុញទ្រាន់ មួរហ្មង ។ល។ គួរទៅកំសាន្តតាម រមណីយដ្ឋាន នានា ឬ ទៅមើល ទេសភាពស្អាតៗ ដើម្បីលម្ហែអារម្មណ៍។
4.       គិតថាគ្មានអី្វដែលយើងធ្វើមិនបានទេ នៅពេលដែលយើងគិតដល់អ្វីរឿងនោះនឹងកើតឡើង ជាការពិតណាស់ បញ្ហាគ្រប់យ៉ាងកើតពីការគិតរបស់អ្នក។ បើអ្នកគិតដល់រឿងអ្វីមួយ ថ្ងៃណាមួយរឿងនោះនឹងកើតឡើង គ្រាន់តែវាត្រូវការពេលវេលា និងការព្យាយាមគិតដល់វារបស់អ្នកប៉ុណ្ណោះ។ 
5.       ប្រៀបធៀបខ្លួនអ្នកនិងមនុស្សដែល ទាបជាងអ្នក  ទាបជាងនៅពេលនេះមិនមែនសម្ដៅដល់កម្ពស់ទេ តែសម្ដៅដល់ អ្នកដែលមិនបានដូចរូបអ្នក ពេលខ្លះអ្នកមានអារម្មណ៍ថា រូបអ្នកមិនស្អាត តែអ្នកត្រូវគិតថាមនុស្សនៅលើលោកនេះគ្មាននរណាម្នាក់ដូចអ្នកទេ អ្នកមាននូវអ្វីដែលអ្នកដទៃគ្មាន នោះជាកម្លាំងថាមពល ដែលពង្រឹងនូវការខិតខំ តស៊ូជំនះនឹងជីវិតតទៅមុខទៀត។
6.       កុំព្យាយាមយកនូវអ្វីដែលមិនមែនជារបស់យើង មនុស្សនៅលើលោកយើងនេះតែងតែ លោភលន់ ថ្ងៃនេះមានកង់ ចង់បានម៉ូតូ ពេលបានម៉ូតូហើយ ចង់បានឡានបន្តទៀត គោលបំណងមិនចេះអស់មិនចេះហើយ ចង់តែបាន នៅពេលដែលមិនបានហើយ ក៏តូចចិត្ត ហើយបន្ទោសទៅលើអ្នកដទៃ ដូចជាវាសនា ព្រហ្មលិខិត ។ល។ វាមិនមែនជាដំណោះស្រាយដ៏ល្អទេ ដែលអ្នកគិតតែពីចង់បាន ព្រោះវាមិនមែនជារបស់អ្នក។ អ្នកសាកគិតថា បើអ្នកមានឡានចាស់មួយ ថ្ងៃមួយ មិត្តរបស់អ្នកទើបតែទិញឡានថ្មី ដែលល្អ ជាងឡានអ្នកពេលនេះ អ្នកចង់បានវាភា្លម តែអ្នកមិនមានសមត្ថភាពដើម្បីទិញវាទេ អ្នកមានតែតូចចិត្តនឹងវាសនាមិនបានទេ ចូរអ្នកគិតថា ១០០រៀលក្នុងហោប៉ៅអ្នក វាល្អជាង ១០០០០រៀលដែលជារបស់អ្នកដទៃ ចូរអ្នកពេញចិត្តនូវអ្វីដែលអ្នកមាន ហើយសប្បាយចិត្តនូវអ្វីដែលអ្នកទទួលបាន និងមានអំណរបើអ្នកដទៃមានសន្តិភាព ។
7.       ធ្វើអំពើល្អមិនចង់បានការតបស្នង  ការដែលអ្នកបានជួយមនុស្សដែលកំពុងជួបបញ្ហាម្នាក់ គេសប្បាយចិត្តជាង អ្នកទៅជួយ អ្នកដែលកំពុងសប្បាយចិត្តទៅទៀត។ ចូរអ្នកមានអំណរសប្បាយ​ទៅ​ នៅពេលដែលអ្នកជួយឲ្យអ្នកដទៃបានសុខសាន្ត ទោះជាគេមិនបានតបស្នងអ្វីមកអ្នកតែគេក៏បានផ្ដល់ឲ្យអ្នកនូវស្នាមញញឹម និងមិត្តភាពរវាងគ្នានិងគ្នាដែរ។

នៅពេលអ្នកបើកចិត្តឲ្យទូលាយ នោះពិភពលោកស្រស់បំព្រងសម្រាប់អ្នក!
ជួយឲ្យគេរីករាយ នោះអ្នកក៏សប្បាយចិត្ត!
ពេញចិត្តនូវអ្វីដែលអ្នកមាន សប្បាយចិត្តនូវអ្វីដែលអ្នកបាន ត្រេកអរពេលអ្នកដទៃបានសុខ!


0 comments:

Post a Comment

 
Blogger Gadgets