ម្ទេសមានរសជាតិហឹរ ក្រហាយពិបាកទំពារ ពិបាកលេប តែនៅខាងក្នុងរសជាតិ ក្រហល់ក្រហាយនោះមានបង្កប់នូវសារធាតុ អាហារមានប្រយោជន៍ វាអាចជួយបន្យារភាពចាស់ ធ្វើឲ្យមនុស្សស្ថិតនៅវ័យក្មេងបានយូរ។
ម្ទេសមានសារធាតុ ប្រឆាំងរ៉ាឌីកាល់ សេរីមានបេតាខែរ៉ូទីន និង វីតាមីនស៊ី ច្រើនជាងបន្លែទូទៅ
លើសពីនេះម្ទេសមានសារធាតុដ៏ពិសេសម៉្យាង ដែលហៅថា ខែតសែស៊ិន ដែលមានតួនាទី ជួយពន្យារជរាភាពធ្វើឲ្យក្មេងជាងវ័យ រារាំងអាការៈរលាក និងជួយរំញោចដល់ចរាចរណ៍ឈាម។
បច្ចុប្បន្នម្ទេសត្រូវបានគេចម្រាញ់ ធ្វើជាប្រេងសម្រាប់លាបរឹត មានឈ្មោះថា ខែតសែស៊ិន ជាថ្នាំក្តៅសម្រាប់បំបាត់ការឈឺសន្លាក់ ឈឺចាប់សាច់ដុំផងដែរ។
0 comments:
Post a Comment