ជួបមិត្តសប្បាយចិត្ត ញាំបាយជុំគ្នារីករាយ ញញឹមដាក់គ្នា ផ្តើមនូវមិត្តភាព
- គេងឲ្យបានគ្រប់គ្រាន់ៈ ការគេងលក់ស្កប់ស្កល់គឺធ្វើឲ្យយើងទទួលបាន អារម្មណ៍ល្អ ម្យ៉ាងវិញទៀត ការគេងត្រូវមានបែបបទក្នុងការគេងដូចគ្នា មិនត្រូវគេងទ្រមក់ទេ។
- មិនគិតផ្ដេសផ្ដាស ៖ កាលណាអ្នកគិតច្រើន វានឹងធ្វើឲ្យអារម្មណ៍របស់អ្នក មិនស្ងប់ទោះជារឿងទាំងនោះមិនមែនជារឿងពិតក៏ដោយ។ការគិតក៏ជាចំណែកមួយរបស់មនុស្ស ដែរ ប្រសិនបើអ្នកគិតតែរឿងអវិជ្ជមាន នោះជីវិត អ្នកនឹងជួបតែបញ្ហាដែរអ្នកគិតទុក នោះជាមិនខាន ចូរចងចាំថា គិតដល់រឿងអ្វី ថ្ងៃណាមួយរឿងនោះប្រាកដជាកើតឡើងចំពោះរូបអ្នក។
- ការសម្រួលអារម្មណ៍ ៖ ទាក់ទងនឹងអារម្មណ៍ អ្នកទស្សនៈវិទ្យាបាន ធ្វើការបែងចែកអារម្មណ៍របស់មនុស្សជាពីរ ៖ គឺអារម្មណ៍ល្អ និង អារម្មណ៍មិនល្អ ។ អារម្មណ៍ល្អ រួមមាន៖ ការសប្បាយចិត្ត រំភើប ត្រេកអរ អំណរសប្បាយ រីឯអារម្មណ៍មិនល្អមាន ដូចជា ខឹង រន្ធត់ មួរហ្មង ធុញ .. ប៉ុន្ដែ យើងត្រូវចេះសម្រួលអារម្មណ៍៕
- ញញឹម៖ ស្នាមញញឹមក៏អាចឲ្យអ្នកមានអារម្មណ៍ល្អបានដែរ ពេលខ្លះអ្នកមិនសប្បាយចិត្ត ប៉ុន្តែនៅពេលអ្នកឃើញញញឹមទោះជាយ៉ាងណា ក៏អាចកាត់បន្ថយភាពមិនសប្បាយចិត្តបានដល់ទៅ៣០% ដែរ គេត្រូវតែញញឹមតបមករកអ្នក។ ឧស្សាហ៍ញញឹមនោះសំណាងល្អនឹងមកដល់!
- មើលរឿងកំប្លែង
- ចង់បានអារម្មណ៍ល្អ កុំភ្លេចអារម្មណ៍ល្អ
0 comments:
Post a Comment