១/ ការស្វាគមន៍លោកពុក Robean Gold
ម៉ោង១៣:00 លោកពុកបានធ្វើការសម្ភាសន៍ជាមួយលោកពុក សំណាង ដែលមានលោកគ្រូនិងកូនសិស្សផ្នែកទំនាក់ទំនងសង្គម ទាំងអស់ចូលរួមស្តាប់និងយកបទពិសោធន៍។
លោកពុកមានប្រសាសន៍អំពី ការថតរូបអោយបានស្អាត គឺសំខាន់ស្ថិតនៅលើអេក្រង់ថត ហើយរបៀបថតកាន់តែស្អាតគឺមិនថតពីក្រោយខ្នងទេ។ បន្ទាប់ពីលោកពុកមានប្រសាសន៍ចប់ហើយ លោកពុកបានទុកពេលអោយកូនសិស្សសួរ នូវសំនួរ ដែលមានដូចជា
- តើធ្វើយ៉ាងដូចម៉្ដេចដើម្បីក្លាយជា ពិធីករដ៏ល្អ?
2. តើយើងគួរធ្វើការទំនាក់ទំនងនិងជនបរទេសដោយរបៀបណា?
ពុកបានបកស្រាយបន្តថា ប្រទេសកម្ពុជាជាប្រទេសដែលស្រស់ស្អាត ពេលពុកជិះយន្តហោះមើលពីលើមក គឺទស្សនីយភាព នៃប្រទេសខ្មែរគឺស្អាតណាស់ ព្រៃឈើ អគារខ្ពស់ៗ ទំនើបមិនចាញ់អឺរុបឡើយ ទឹកសមុទ្រពណ៌ខៀវ ត្រជាក់ធ្វើអោយភ្ញៀវទេសចរណ៍ ចូលមកទស្សនាមិនខ្វះ ។ ការធ្វើទំនាក់ទំនង គឺមិនពិបាកទេដោយគ្រាន់តែ ពង្រឹងនូវភាសា ទីមួយគឺភាសាខ្លួនឯង ភាសាបរទេស រាជរដ្ឋាភិបាលបានយកភាសាអង់គ្លេស ជាភាសាទី២ របស់ប្រទេស ហើយយើងក៏អាចចេះភាសាផ្សេងៗ គាត់មានប្រសាសន៍ថា រូបគាត់ចេះ៦ភាសា។ លោកពុកបានផ្ដល់ដំបូន្មានល្អៗដល់យុវជនយុវនារីដូចជា កូនៗទាំងអស់គ្នាត្រូវខំរៀន អោយមានជំនាញ និងច្បាស់លាស់ក្នុងជំនាញនោះ កូនៗនឹងជោគជ័យក្នុងថ្ងៃអនាគត។ ជាចុងបញ្ចប់ពួកយើងថតរូប ជុំគ្នា ក៏ដូចជាការជូនដំនើរលោកពុក ត្រលប់ទៅវិញប្រកបដោយភាពសុខសាន្ដ។
0 comments:
Post a Comment