មៀនប៉ៃលិន(តាង៉ែន) ជាឈ្មោះផ្លែឈើម្យ៉ាងដែលដុះនៅតាមតំបន់ប៉ៃលិន។ វាជាប្រភេទផ្លែឈើដែលមានរសជាតិ ផ្អែម ស្រដៀងទៅនឹងមៀនធម្មតាដែរ តែវាមានសាច់ច្រើនជាងនិងមិន សូវមានក្លិនក្រអូបដូចមៀនពេកនោះទេ។ សម្បុរវាដូចគ្នានឹង មៀនធម្មតាដែរ វាដូចគ្នាស្ទើរតែច្រឡំ។ នៅប៉ៃលិនមានដើម តាង៉ែន ជិត ១០០០០ ដើមហើយ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្ដោតសំខាន់ទៅ លើផ្លែឈើប្រភេទនេះខ្លាំងណាស់ ។ វាជាផ្លែឈើហូបផ្លែ ដែលមិនប៉ះពាល់ដល់សុខភាពឡើយ ហើយវាឆ្ញាញ់ បើប្រៀបធៀបនឹងផ្លែឈើដទៃ តាង៉ែនអាចថាបានជាផ្លែឈើដែលមាន
ប្រជាប្រិយភាព ហើយក៏លក់ដាច់ជាងគេនៅទីផ្សារ ផងដែរ។ មៀនប៉ៃលិន ផ្ដល់ផ្លែ ២ដង ក្នុងមួយឆ្នាំ គឺ ចុងខែមករា និង មេសា ប៉ុន្ដែ ដោយសារ វិទ្យាសាស្ដ្រនាពេលបច្ចុប្បន្នមានភាពរីកចម្រើន ទើបអាចបំពេញតម្រូវការទីផ្សារបាន ដោយគ្រាន់តែដាក់ជីតែបន្តិច គេក៏អាចទទួលបានផ្លែ គ្រប់រដូវផងដែរ។ ទន្ទឹមនឹងនេះ មៀនប៉ៃលិន នេះត្រូវបាន រាជរដ្ឋាភិបាលចិន មានបំណង នាំទៅកាន់ប្រទេសចិនទៀតផងដោយអោយ អ្នកជំនាញ ធ្វើការផ្សាំ រាប់ម៉ឺនដើមដើម្បីបញ្ជូនទៅចិន។ យើងដាំ តាង៉ែនជាជួរៗ ដោយឃ្លាតគ្នាប្រវែង ប្រហែល ១ ម៉ែត ពីដើមមួយទៅដើមមួយទៀត ដើម្បីអោយ វាទទួលបានពន្លឺនិងជីវជាតិគ្រប់គ្រាន់សម្រាប់ដើមនិមួយៗ។ ដោយសារហេតុនេះហើយបានជានៅតាមតំបន់នានាក្នុងព្រះរាជាណាចក្រកម្ពុជា បានពង្រីក ទីផ្សារនៃដំណាំមួយនេះគួរអោយកត់សម្គាល់។ នៅខេត្តផ្សេងៗដូចជា [[ខេត្តបាត់ដំបង]] [[ខេត្តកំពង់ចាម]] [[ខេត្តកំពត]] និង ខេត្តជាច្រើនទៀតនៅ ប្រទេសកម្ពុជា ក៏បានដាំដំណាំនេះដែរ។
ផ្លែឈើ មៀនប៉ៃលិន នេះមានតម្លៃសមរម្យបើប្រៀបធៀបនិង ផ្លែឈើផ្សេងៗ ។មៀនប៉ៃលិន ត្រូវការទឹក ជាចាំបាច់សម្រាប់លូតលាស់និង បង្កើតផ្លែផ្កា។ ប៉ុន្តែប្រសិនបើទឹកខ្លាំងពេកវានឹងធ្វើអោយ វាងាប់ដើម ទៅជារលួយ ដើម។
'''របៀបផ្ស៊ាំ'''
ការផ្ស៊ាំ តាង៉ែនអាចចំណាយពេល ប្រហែល៣ខែ ទម្រាំ តាង៉ែន ដុះឬស ល្អ។ យើង ផ្ស៊ាំតាង៉ែន ដោយកាត់បណ្ដុះ
មុនដំបូង យើងបំបៅ នៅមែកតាង៉ែន រយះពេល ១ខែ រហូតដល់វា ដុះឬសនៅលើមែក។ បន្ទាប់មកយើងលាយដី ជាមួយ ស្រកីដូង ហើយ ផ្អាប់វាទុក រហូតដល់បាក់តេរី បំបែកជីនោះសព្វ។ ពេលហើយយើងយក ជី នោះទៅដាក់ក្នុងថង់ផ្ស៊ាំជាមួយ មែកដែលយើងផ្សាំំនៅដើម។ ទុកអោយវាដុះឬសនៅក្នុងថង់ទើបយើង កាត់ថង់យកវាទៅដាំ។
'''របៀបប្រមូលផល'''
ការកាត់តាង៉ែន វាមិនខុសពីការកាត់សាវម៉ាវទេ គឺយើងប្រើកាំបិតកាត់មែកឈើមកកាត់វា។ ផ្លែរបស់វា នៅជាប់គ្នា ហើយមួយដើមយើងអាចប្រមូលបាន ៥ទៅ១០ គីឡូក្រាម អាស្រ័យនឹងការដាក់ជី របស់យើង។ នៅពេលប្រមូលផល យើងផ្ដោតសំខាន់គឺទៅលើ តម្លៃទីផ្សារ ។ប្រសិនបើទីផ្សារល្អ យើងកាត់ច្រើនតែបើទីផ្សារមិនសូវល្អ យើងទុកវាបាន ព្រោះវាមិនទុំជ្រុះងាយៗទេ។
'''តម្លៃទីផ្សារ'''
ទីផ្សារនៅក្នុងស្រុក ១គីឡូក្រាម អាចលក់បាន ពី ៣៥០០រៀល ដល់ ៥០០០រៀល ។
មៀនប៉ៃលិន ជាដំណាំមិនពិបាកដាំទេ ប៉ុន្តែវាទាមទារការថែទាំ យ៉ាងហ្មត់ចត់ និងមិនអាចប្រហែសបានទេ។ រីឯតម្លៃវាគឺសមរម្យទៅនិងជីវភាពប្រជាជន គ្រប់រូប។
Thank for this na sister... i will make a story about this fruit in a very near future....u know pilen..
ReplyDeletethank for come my blog. i try to fine more information to share
ReplyDeleteមានឯកសារពីរបៀបដាំទេ?សូមជួយចែករំលែកផង។
ReplyDelete