ព្រះសហគមន៍ សន្តមីកាអែល ខេត្តព្រះសីហនុ
បានទទួលការប្រឹក្សាអន្តរសាសនាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១២នេះ
ដែលមានការចូលរួមពី ព្រះសង្ឃ ដូនជីតាជី ក្រុមបងប្អូនម៉ូស្លីម
គ្រីស្តសាសនានិកាយប្រូតេស្តង់ លោក កង់ឌីណាត ប្រធានមន្ទីរធម្មការនិងសាសនា
រួមទាំងអធីបតីយភាព លោកអភិបាលអូលីវីយេ ជាអភិបាលភូមិភាគភ្នំពេញ បងប្អូនគ្រីស្តបរិស័ទ
និងបងប្អូនជាតិនិងអន្តរជាតិ។
ក្រុមប្រឹក្សាអន្តរសាសនាជាអ្វី?
នេះជាសំណួរដែលសួរដោយលោកបូជាចារ្យ(អ្នកបួសក្នុងសាសនាកាតូលិក)
អ៊ុន ស៊ុន។ លោកបានណែនាំថា ក្រុមប្រឹក្សាអន្តរសាសនានេះមានន័យថា គ្រប់សាសនាទាំងអស់សុទ្ធតែអប់រំមនុស្សឲ្យដើរផ្លូវល្អ
ទាំងអស់គ្មានសាសនាណាធ្វើឲ្យមនុស្សមានជម្លោះទេ។
កាលដែលលោកបានរៀបចំកម្មវិធីនេះឡើងគឺដើម្បី ឲ្យសាសនាទាំងអស់ស្គាល់គ្នា
និងរៀនស្វែងយល់ពីគ្នា។
ព្រះតេជគុណ មុន
សូវ ព្រះអង្គមានពុទ្ធដីកាថា សាសនាណាក៏ដូចសាសនាណាដែរ សុទ្ធសឹងតែណែនាំឲ្យប្រជាជនទាំងអស់មានព្រហ្មវិហារធម៌គឺ
មេត្តា (សេចក្តីរាប់អាន) ករុណា(សេចក្តីអាណិតអាសូរ) មុទិតា(ត្រេកអរពេលគេបានសុខ) និង
ឩបេក្ខា (តាំងចិត្តជាកណ្តាល)។
លោក សាឡុងសាន
មកពីម៉ូស្ល៊ីមសាសនា មានមតិថា៖”ការងារថ្ងៃនេះជាការងារ អស្ចារ្យណាស់ នៅក្នុងសាសនាម៉ូស្ល៊ីម គឺជាការបរិច្ចាគ
ដល់អ្នកខ្វះខាត ហើយម្យ៉ាងទៀតប្រទេសកម្ពុជាជាប្រទេសមួយដែលទូលាយខាងសាសនាណាស់
ហើយយើងមិនដែលមានបញ្ហារឿងសាសនាទេ”។
លោកគ្រូគង្វាល
ទាវសំណាង មកពីនិកាយប្រូតេស្តង់ ជាការហើយប្រសើរណាស់ ការរួបរួមគ្នារវាងអន្តរសាសនា ការយោគយល់គ្នា
ការគោរពគ្នាដោយក្តីស្រឡាញ់។ ពុំដែលមានសាសនាណា រុកគួនសាសនាណាឡើយ
គ្រប់សាសនានៅក្នុងប្រទេសកម្ពុជា ចង់ឲ្យមានភាពរុងរឿងនិងសម្បូរសប្បាយ។
កញ្ញា សុធាវី
មកពីអង្គការដោះស្រាយទំនាស់ កញ្ញាមានអំណរសប្បាយណាស់ ព្រោះសាសនានីមួយៗមានគោលការណ៍សាសនា។
ហើយនៅពេលមានសាសនាជួបជុំគ្នា បែបនេះធ្វើឲ្យពួកយើងស្វែងយល់ពីគ្នា។
ប្រធានធម្មការនិងសាសនា
កង ឌីណាត លោករីករាយណាស់ ដែលបានទទួលការជួបជុំ អន្តរសាសនា
ហើយព្រោះៅក្នុងខេត្តព្រះសីហនុយើងនេះមិនដែលមានបញ្ញាសាសនាទេ។
មតិសំណេះសំណាល
របស់ លោកអភិបាល អូលីវីយេ មនុស្សដែលស្រឡាញ់គ្នាពិតមានសុភមង្គល។
ទីកន្លែងដែលផ្តល់សុភមង្គល គឺគ្រួសារ សាលារៀន សាសនាដែរ។ សាសនានីមួយៗអប់រំសីលធម៌
សេចក្តីស្ងប់ចិត្តគឺចិត្តមេត្តាករុណា
ហើយគិតថានឹងមានការប្រជុំអន្តរសាសនានៅឆ្នាំបន្តទៀត ជារៀងរាល់ឆ្នាំ។
0 comments:
Post a Comment