សូមស្វាគមន៍ការមកដល់ប្លុកនេះ

នេះជារូបលោកពុកបូស្កូ

លោកនៅជាមួយពួកយើងជានិច្ច​ ផ្តល់កម្លាំងចិត្តដល់ពួកយើង!!

នេះជាព្រះរបស់ពួកយើង

ព្រះបិតាមិនបោះបង់នរណាទេ​ ទោះគ្មាននរណាស្រឡាញ់ព្រះអង្គតែទ្រង់ស្រឡាញ់យើងហើយ

Blogger news

Website counter

Wednesday, January 2, 2013

តើក្រុមប្រឹក្សាអន្តរសាសនាជាអ្វី?


ព្រះសហគមន៍ សន្តមីកាអែល ខេត្តព្រះសីហនុ បានទទួលការប្រឹក្សាអន្តរសាសនាកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១២នេះ ដែលមានការចូលរួមពី ព្រះសង្ឃ ដូនជីតាជី ក្រុមបងប្អូនម៉ូស្លីម គ្រីស្តសាសនានិកាយប្រូតេស្តង់ លោក កង់ឌីណាត ប្រធានមន្ទីរធម្មការនិងសាសនា រួមទាំងអធីបតីយភាព លោកអភិបាលអូលីវីយេ ជាអភិបាលភូមិភាគភ្នំពេញ បងប្អូនគ្រីស្តបរិស័ទ និងបងប្អូនជាតិនិងអន្តរជាតិ។
ក្រុមប្រឹក្សាអន្តរសាសនាជាអ្វី?
នេះជាសំណួរដែលសួរដោយលោកបូជាចារ្យ(អ្នកបួសក្នុងសាសនាកាតូលិក) អ៊ុន ស៊ុន។ លោកបានណែនាំថា ក្រុមប្រឹក្សាអន្តរសាសនានេះមានន័យថា គ្រប់សាសនាទាំងអស់សុទ្ធតែអប់រំមនុស្សឲ្យដើរផ្លូវល្អ ទាំងអស់គ្មានសាសនាណាធ្វើឲ្យមនុស្សមានជម្លោះទេ។ កាលដែលលោកបានរៀបចំកម្មវិធីនេះឡើងគឺដើម្បី ឲ្យសាសនាទាំងអស់ស្គាល់គ្នា និងរៀនស្វែងយល់ពីគ្នា។
ព្រះតេជគុណ មុន សូវ ព្រះអង្គមានពុទ្ធដីកាថា សាសនាណាក៏ដូចសាសនាណាដែរ សុទ្ធសឹងតែណែនាំឲ្យប្រជាជនទាំងអស់មានព្រហ្មវិហារធម៌គឺ មេត្តា (សេចក្តីរាប់អាន) ករុណា(សេចក្តីអាណិតអាសូរ) មុទិតា(ត្រេកអរពេលគេបានសុខ) និង ឩបេក្ខា (តាំងចិត្តជាកណ្តាល)។
លោក សាឡុងសាន មកពីម៉ូស្ល៊ីមសាសនា មានមតិថា៖ការងារថ្ងៃនេះជាការងារ អស្ចារ្យណាស់ នៅក្នុងសាសនាម៉ូស្ល៊ីម គឺជាការបរិច្ចាគ ដល់អ្នកខ្វះខាត ហើយម្យ៉ាងទៀតប្រទេសកម្ពុជាជាប្រទេសមួយដែលទូលាយខាងសាសនាណាស់ ហើយយើងមិនដែលមានបញ្ហារឿងសាសនាទេ
លោកគ្រូគង្វាល ទាវសំណាង មកពីនិកាយប្រូតេស្តង់ ជាការហើយប្រសើរណាស់ ការរួបរួមគ្នារវាងអន្តរសាសនា ការយោគយល់គ្នា ការគោរពគ្នាដោយក្តីស្រឡាញ់។ ពុំដែលមានសាសនាណា រុកគួនសាសនាណាឡើយ គ្រប់សាសនានៅក្នុងប្រទេសកម្ពុជា ចង់ឲ្យមានភាពរុងរឿងនិងសម្បូរសប្បាយ។
កញ្ញា សុធាវី មកពីអង្គការដោះស្រាយទំនាស់ កញ្ញាមានអំណរសប្បាយណាស់ ព្រោះសាសនានីមួយៗមានគោលការណ៍សាសនា។ ហើយនៅពេលមានសាសនាជួបជុំគ្នា បែបនេះធ្វើឲ្យពួកយើងស្វែងយល់ពីគ្នា។
ប្រធានធម្មការនិងសាសនា កង ឌីណាត លោករីករាយណាស់ ដែលបានទទួលការជួបជុំ អន្តរសាសនា ហើយព្រោះៅក្នុងខេត្តព្រះសីហនុយើងនេះមិនដែលមានបញ្ញាសាសនាទេ។
មតិសំណេះសំណាល របស់ លោកអភិបាល អូលីវីយេ មនុស្សដែលស្រឡាញ់គ្នាពិតមានសុភមង្គល។ ទីកន្លែងដែលផ្តល់សុភមង្គល គឺគ្រួសារ សាលារៀន សាសនាដែរ។ សាសនានីមួយៗអប់រំសីលធម៌ សេចក្តីស្ងប់ចិត្តគឺចិត្តមេត្តាករុណា ហើយគិតថានឹងមានការប្រជុំអន្តរសាសនានៅឆ្នាំបន្តទៀត ជារៀងរាល់ឆ្នាំ។

 
Blogger Gadgets