គ្រប់រឿងរ៉ាវទាំងអស់ កើតឡើងដោយការឲ្យតម្លៃទៅលើវា។
សេចក្តីពិតគឺជារឿងរាវទាំងអស់ ដែលកើតឡើងពិតៗ នៅក្នុងសង្គមចំពោះមនុស្ស ភាពស្មោះត្រង់ ភាពបរិសុទ្ធ សច្ចភាព និងក្តីត្រឹមត្រូវ។ តែសេចក្តីពិតទាំងអស់ ក្លាយជារឿងល្អកាលណា យើងមានបំណងល្អ (ការយល់ឃើញត្រូវ)។ ការពិតទាំងអស់តែងតែមានភស្តុតាង ហើយភស្តុតាងទាំងនោះ ថាមនុស្សល្អ ឬមិនល្អបាន។
ចំពោះអ្នកសារព័ត៌មាន ការពិតដែលមិនបង្ហាញ ឲ្យមានការប៉ះពាល់ដល់កិត្តិយស ឬរឿងផ្ទាល់ខ្លួន របស់គេ ផ្ទុយទៅវិញ គឺការដែលផ្តល់ព័ត៌មានសម្រាប់ជួយសង្គម ជារឿងល្អបំផុត។
អ្វីទៅដែលហៅថាការគិត?
ជាការពិតណាស់ ការគិតគឺផ្ទុយស្រឡះពីការពិត តែការគិតមួយចំនួន អាចជោគជ័យបាន លុះត្រាណាតែយើងព្យាយាមឲ្យល្អបំផុត។យើងមិនអាចគេចពីការពិតផុតទេ តែបើការពិតយើងទទួលមិនបាន យើងអាចយកការគិតមកដោះស្រាយបាន។
ការគិតគឺជារឿងរ៉ាវ ទាំងឡាយណាដែលកើតឡើង នៅក្នុងការស្រម៉ៃរបស់យើង វាអាចក្លាជាការពិត លុះណាតែ យើងតស៊ូ ជំនះដើម្បីទទួលវា តែវាមិនពិត ១០០%ដែរ។
ការគិត និងការពិត គឺវាដើរទន្ទឹមគ្នាតែវាផ្ទុយស្រឡះពីគ្នា
0 comments:
Post a Comment