ឱកាសថ្មីមកដល់ហើយ!
តើប្អូនៗចប់មធ្យមសិក្សាទុតិយភូមិ ហើយមិនអាចបន្តការសិក្សានៅសកលវិទ្យាល័យមែនទេ? តើប្អូនៗ ចង់បានជំនាញពិតប្រាកដមែនទេ? កុំភ្លេចជាមួយសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ!
សាលាបច្ចេកទេស ដុនបូស្កូ ជាសាលាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយយុវជនយុវនារី ក្រីក្រឲ្យមានជំនាញ សម្រាប់កសាងអនាគតរបស់ពួកគេ។ ក្នុងនោះសាលាក៏មានសិក្សាលើជំនាញ ផ្នែកអគ្គិសនី ផ្នែកយន្តសាស្រ្តទូទៅផ្នែកយន្តសាស្ត្ររថយន្ត ផ្នែកលេខាធិការ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ហើយសាលាក៏មានសាលាសណ្ឋាគារ ដែលមានផ្នែក ការិល័យជួរមុខ ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជះ ផ្នែកគេហកិច្ច និងផ្នែកចុងភៅផងដែរ។ ដែលក្នុងនោះសាលាសិក្សារយះពេលតែពីរឆ្នាំប៉ុណ្ណោះ។
ចំពោះការទទួលសិស្សថ្មី គឺសាលានឹងចាប់ទទួលពាក្យ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១២ ហើយយើងនឹងធ្វើការប្រលងនៅថ្ងៃទី ១៧ ខែសីហាឆ្នាំ២០១២ នេះហើយ ដែលសាលានិងចាប់ផ្តើមចែកពាក្យ នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះ។ បន្ថែមលើចំណុចនេះ ការដាក់ពាក្យនេះក៏តម្រូវឲ្យសិស្សានុសិស្ស មាននូវសៀវភៅគ្រួសារ សំបុត្របញ្ចាក់កំណើត ក៏ដូចជាសញ្ញាប័ត្រ បញ្ជាក់ការសិក្សាទី១២ រូបថត ៤X៦ ចំនួន ៤សន្លឹក រួមទាំងអញ្ជើញអាណាព្យាបាល មកជាមួយផង។
សាលា ដុនបូស្កូ ជាថ្នាលនៃចំនេះដឹង ជំនាញ និង សីលធម៌!
ឧស្សាហ៍ សទ្ធា រីករាយ!