សូមស្វាគមន៍ការមកដល់ប្លុកនេះ

នេះជារូបលោកពុកបូស្កូ

លោកនៅជាមួយពួកយើងជានិច្ច​ ផ្តល់កម្លាំងចិត្តដល់ពួកយើង!!

នេះជាព្រះរបស់ពួកយើង

ព្រះបិតាមិនបោះបង់នរណាទេ​ ទោះគ្មាននរណាស្រឡាញ់ព្រះអង្គតែទ្រង់ស្រឡាញ់យើងហើយ

Blogger news

Website counter

Monday, December 26, 2011

ក្បាច់រាំថ្មី

   នេះជាចង្វាក់រាំថ្មី របស់សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ឆ្នាំទី១ របស់សាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ។
Roly Poly ជាក្បាច់កូរ៉េដែល កំពុងពេញនិយម នាពេលបច្ចុប្បន្ន ការខិតខំប្រឹងប្រែងនេះ ក៏មានការចូលរួម ដឹកនាំដោយ លោកគ្រូ ញិន រដ្ឋា ដែលខំចំនាយទាំងពេលវេលា ការខិតខំ និង កម្លាំងចិត្តដល់ពួកយើង។

ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១១ នេះមានការសំដែងសមត្ថភាព សម្រាប់មិត្តក្នុងសាលា ដែលរៀបចំបុណ្យណូអែល។ នៅថ្ងៃ ៣១ ធ្នូ នេះ ក្រុមយើង ក៏រាំក្បាច់នេះដើម្បី ចែកចាយទស្សនាកំសាន្តនាថ្ងៃបុណ្យឆ្លងឆ្នាំ។

Wednesday, December 14, 2011

របៀបសសេរស្គី្រប


របៀបសសេរគម្រោងឯកសារ
 (របៀបសសេរស្គ្រីប)
របៀបសសេរគម្រោងឯកសារមួយ ក្រាហ្វិកដោយ Trisha Das
លំណែនាំ
មានមនុស្សជាច្រើននិយាយថា ការសសេរគឺជាការងាយស្រួល ដោយគ្រាន់តែចាប់ផ្តើមជាមួយ ក្រដាសស ដោយគូសទាល់តែចេញឈាមពី បាតដៃរបស់អ្នក។ ពិតមែនហើយប្រសិនបើការគូរ ធ្វើឲ្យឈាមហូរពីដៃរបស់អ្នកនោះ វាគឺជាការសសេរគម្រោងឯកសារ ដែលអស្ចារ្យខ្លាំងណាស់។
ជាធម្មតានៅក្នុងជីវិតពិត គំនិត និង អារម្មណ៍  ​ចិត្ត និង តណ្ហា គឺទាក់ទងគ្នាទៅវិញទៅមក។ នៅក្នុង កុន​ បើយើងឃើញសាកសព យើងនឹងមានប្រតិកម្ម យ៉ាងរហ័ស ជាមួយនឹងភាពរំជើបរំជួល ប្រហែលជាពេលខ្លះយើងពិចារណា ទៅលើខ្សែជីវិត និងមានសំនួរយ៉ាងច្រើនកើតមានចំពោះ ខ្លួនយើងផ្ទាល់ ។ប៉ុន្តែទោះបីជាយ៉ាងណា បើយើងមើលឃើញសាកសព នៅលើផ្លូវដែលយើងបានបើកបរនោះ​ ប្រតិកម្មភា្លមៗរបស់យើងគឺរន្ធត់ ប្តូរទៅជាការស្អប់ខ្ពើមយ៉ាងខ្លាំង ។ ការរំជួលចិត្ត បានចូលទៅក្នុងរូបភាព បន្ទាប់ពីពីព្រឹត្តិការណ៍មួយបានបញ្ចប់ទៅ។ ណៅក្នុងជីវិតពិត បទពិសោធន៍គឺមានអត្ថន័យ ជាមួយនឹងការជះត្រលប់នៃពេលវេលា។នៅក្នុងជីវិតពិត អត្ថន័យរបស់ពួកគេគឺ ស្ថិតនៅលើអ្វីដែល​កើតឡើង។គម្រោងនៃការសសេរ កុន គឺជាឧបករណ៍ ដែលអាចឲ្យអ្នក បង្កើតនូវភាពរំជើបរំជួល និង អវសាន្តនៃជីវិត។ នោះគឺជាហេតុផលមួយដែល អ្នកទិតៀនស្ទើរតែទាំងអស់តបមកអ្នករៀបចំ ផលិតកុន។
គម្រោងគឺ ជាទូទៅមានការវាយតម្លៃទាប នៃដំណើរការឯកសារ ។ មតិជាច្រើន ដែលបានផ្តល់យោបល់មក ថា ដំណើរការនៃការបង្កើតឯកសារ រៀបចំទៅតាមបទពិសោធន៍របស់អ្នក​ដែលបានផលិតវា។ អ្នកផលិតកុនជាច្រើនអ្នក បានសសេរពី ការកាត់ ក្រដាស ”paper edit”។ បន្ទាប់ពីជ្រើសរើសពេលវេលា ក្នុងការសសេរគម្រោង។ ដំណើរការនេះត្រូវបានយកទៅប្រើនៅក្នុង ការថតកុនជាច្រើនបែបបទ។ ជាពិសេសនៅពេលដែលអ្នកផលិតកុន​ កំពុងតែថត នៅព្រឹតិ្តកាណ៍  ក្នុងការគ្រប់គ្រង របស់គាត់ដូចជា​ ការប្រជុំ នយោបាយ ព្រឹត្តិកាណ៍ គ្រោះធម្មជាតិ កុប្បកម្ម បាតុកម្ម ។ល។ ទោះបីជាយ៉ាងណា កុន ជាច្រើន ។អ្នកផលិតកុន បានស្វែងរក ឆ្លើយនូវសំនួរដោយខ្លួនឯង តើខ្ញុំគួរធ្វើយ៉ាងណា? នេះគឺជាអាជ្ញាបញ្ជា ដើម្បីបង្ហាញ នូវគម្រោងការសសេរល្អ គ្មានការផ្លាស់ប្តូរ ក្នុងពេលដំនើរការផលិតនោះទេ។
 ជារឿយៗការរៀបចំគម្រោង មុនពេលថតកុនអាចធ្វើឲ្យមានភាព ខុសគ្នារវាងកុនមិនល្អ និង កុនល្អ ឬ កុនល្អ និងកុនដែលល្អជាង។
មានពីរតំណាក់កាលនៃការសសេរគម្រោងឯកសារ
                                 i.            មុនពេលសសេរគម្រោង
                               ii.            ពេលសសេរគម្រោង
មុនពេលសសេរគម្រោង គឺហាក់ដូចជាផែនទីមួយ ពេលដែលយើងធ្វើដំណើរតាមផ្លូវ។ អ្នកអាចនឹងឆ្លងកាត់នូវភាពស្រពិចស្រពិលមិនច្បាស់លាស់  គិតមិនដល់ពីភាពគួរឲ្យភ្ញាក់ផ្អើល។ អ្នកនឹងរកឃើញនូវភាពអស្ចារ្យ ដែលមិនធ្លាប់ដឹងពីមុនមក។ អ្នកនឹងសម្រេចចិត្តថាទៅទីកន្លែងណាមួយ នៃគោលដៅរបស់អ្នក ឬក៏បន្ទាប់ពីនោះ ឬក៏ប្រហែលជា ព្រឹត្តិការណ៍ទី៣ ។ ផែនទីគឺជួយអ្នក  ក្នុងការកំណត់រកផ្លូវរបស់អ្នក និងការពារអ្នកមិនឲ្យវង្វេង។ គម្រោងនៃការសសេរគឺជាផែនទី សម្រាប់ការធ្វើដំណើររបស់អ្នក។  វាហាក់ដូចជាការគូសវាស នៃការសសេរ គម្រោងរបស់យើង ផ្តល់ឲ្យនូវការបង្ហាញឲ្យឃើញផ្ទាល់ភ្នែក ។ វាប្រើប្រាស់ នូវទម្រង់ដូចគ្នា និង ធាតុផ្សំ នៃការសសេរតួរបស់គម្រោង ហើយអាចជាការងាយយល់ ឬក៏ផ្តោតសំខាន់ទៅលើ ព័ត៌មានដែលអាចទៅរួចទៅនឹងអ្នកសសេរគម្រោង នៅវគ្គណាមួយ។ គម្រោងការនៃការសសេរគឺមិនត្រូវយល់ច្រឡំនិងការសសេរតារាងទេ។ ការសសេរនូវតារាងគឺតម្រូវឲ្យយើងសសេរនូវ តួលេខ ការពិពណ៌នានិងការតភ្ជាប់ទៅនឹង ព័ត៌មានលម្អិត ទោះបីជាមាននិពន្ធនាយក បានរួមផ្សំគ្នាជាមួយនិងការ សសេរគម្រោង ទៅនិងការសសេរតារាងក៏ដោយ ក៏ប៉ន្តែផ្នែកទាំងពីនេះគឺចែកដាច់ពីគ្នា។ ការសសេរគម្រោងគឺ ជាការរុករកយ៉ាងពិបាកទៅលើព័ត៌មានលម្អិត លើទ្រង់ទ្រាយ នៃផលិតផល រហូតទាល់តែមានការទទួលស្គាល់។ វាគឺគួរតែមានការគិតបែបធម្មជាតិ ការពិពណ៌នា ក៏ប៉ុន្តែក៏អាចឲ្យអ្នកអាចធ្វើការអត្ថាធិប្បាយបាន។
តួគម្រោងនៃការសសេរអត្ថបទ( តួស្គ្រីប)​ គឺជាផ្នែកបញ្ចប់នៃការសសេរស្គ្រីប។ វាគឺជាការកែប្រែឬការសសេរឡើងវិញនៃការសសេរស្គ្រីប ហើយវាជាការបង្កើតនៃការសសេរ និងការបន្ថែមទៅលើឯកសារ។តួស្គ្រីបគឺ បញ្ជូលនិងធាតុផ្សំនៃគំនិត ព័ត៌មានដែលប្រសើរជាង វគ្គនៃផលិតកម្ម ហើយប្រហែលជាអាចរាប់បញ្ចូលទាំងគំនិតថ្មីៗ ស្របទៅតាមវិធីសាស្ត្ររបស់យើង។ វាជាការប្រឌិតដែលរួមផ្សំភាពយន្ត ដែលផលិតករកែវាទៅក្នុងឯកសារ។ តួនៃស្គី្របគឺរាប់បញ្ចូលទាំងការពិពណ៌នា សកម្មភាព និងការយល់ ឲ្យកាន់តែស៊ីជម្រៅ។
ជាថ្មីម្តងទៀត តួស្គី្របមិនគយរច្រឡំ នឹងក្រដាសកាត់តទេ ដែលផ្ទុកនូវព័ត៌មានលម្អិត និង ព័ត៌មានផលិតកម្ម។ ទោះបីជាមានការរួមបញ្ចូលទាំងពីរនេះ របស់ម្ចាស់ផលិតកម្ម និង អ្នកសសេរស្គី្រប វាត្រូវតែបំបែក ។ ក្រដាសកាត់តគឺជា ឧបករណ៍ម្យ៉ាង សម្រាប់កាត់ត ប្រវែង ហើយរាប់បញ្ចូលទាំង ធាតុផ្សំដូចជា ការរាប់ពេលវេលា ចំនួន និង ចំនុចក្នុង និង​ចំនុចក្រៅ។ រីឯស្គី្របគឺជាគំនិត និងការពិពណ៌នានៃសកម្មភាព ប៉ុន្តែគួរតែរក្សាទុកនូវ កន្លែងទំនេរមួយសម្រាប់ទុកនូវការកែប្រែនៃផ្នែកចុងបញ្ចប់នៃអត្ថបទ។
ទាំងមុនសសេរស្គី្របនិង តួស្គី្រប គឺត្រូវតែបញ្ជាក់ពីពេលវេលាច្បាស់លាស់ ។ ធាតុផ្សំនិងវិធីសាស្ត្រ គឺអាចយកទៅប្រើប្រាស់ទាំងពីរតែអាស្រ័យទៅ លើព័ត៌មានដែលមានរយះពេលពិតប្រាកដ។

Wednesday, December 7, 2011

រូបភាពសំណើច

អារម្មណ៍ល្អ

ជួបមិត្តសប្បាយចិត្ត  ញាំបាយជុំគ្នារីករាយ ញញឹមដាក់គ្នា ផ្តើមនូវមិត្តភាព
វិធីសាស្ដ្រ ដើម្បីឲ្យមានអារម្មណ៍ល្អ
  1. គេងឲ្យបានគ្រប់គ្រាន់ៈ ការគេងលក់ស្កប់ស្កល់គឺធ្វើឲ្យយើងទទួលបាន អារម្មណ៍ល្អ ម្យ៉ាងវិញទៀត ការគេងត្រូវមានបែបបទក្នុងការគេងដូចគ្នា មិនត្រូវគេងទ្រមក់ទេ។
  2. មិនគិតផ្ដេសផ្ដាស ៖   កាលណាអ្នកគិតច្រើន វានឹងធ្វើឲ្យអារម្មណ៍របស់អ្នក មិនស្ងប់ទោះជារឿងទាំងនោះមិនមែនជារឿងពិតក៏ដោយ។ការគិតក៏ជាចំណែកមួយរបស់មនុស្ស ដែរ ប្រសិនបើអ្នកគិតតែរឿងអវិជ្ជមាន នោះជីវិត អ្នកនឹងជួបតែបញ្ហាដែរអ្នកគិតទុក នោះជាមិនខាន ចូរចងចាំថា គិតដល់រឿងអ្វី ថ្ងៃណាមួយរឿងនោះប្រាកដជាកើតឡើងចំពោះរូបអ្នក។ 
  3. ការសម្រួលអារម្មណ៍ ៖ ទាក់ទងនឹងអារម្មណ៍ អ្នកទស្សនៈវិទ្យាបាន ធ្វើការបែងចែកអារម្មណ៍របស់មនុស្សជាពីរ ៖   គឺអារម្មណ៍ល្អ និង អារម្មណ៍មិនល្អ ។ អារម្មណ៍ល្អ រួមមាន៖ ការសប្បាយចិត្ត  រំភើប ត្រេកអរ អំណរសប្បាយ  រីឯអារម្មណ៍មិនល្អមាន ដូចជា ខឹង រន្ធត់ មួរហ្មង ធុញ  .. ប៉ុន្ដែ​  យើងត្រូវចេះសម្រួលអារម្មណ៍៕ 
  4. ញញឹម៖ ស្នាមញញឹមក៏អាចឲ្យអ្នកមានអារម្មណ៍ល្អបានដែរ ពេលខ្លះអ្នកមិនសប្បាយចិត្ត​ ប៉ុន្តែនៅពេលអ្នកឃើញញញឹមទោះជាយ៉ាងណា ក៏អាចកាត់បន្ថយភាពមិនសប្បាយចិត្តបានដល់ទៅ៣០% ដែរ គេត្រូវតែញញឹមតបមករកអ្នក។  ឧស្សាហ៍ញញឹមនោះសំណាងល្អនឹងមកដល់!
  5. មើលរឿងកំប្លែង 
  6. ចង់បានអារម្មណ៍ល្អ កុំភ្លេចអារម្មណ៍ល្អ

 
Blogger Gadgets