សូមស្វាគមន៍ការមកដល់ប្លុកនេះ

នេះជារូបលោកពុកបូស្កូ

លោកនៅជាមួយពួកយើងជានិច្ច​ ផ្តល់កម្លាំងចិត្តដល់ពួកយើង!!

នេះជាព្រះរបស់ពួកយើង

ព្រះបិតាមិនបោះបង់នរណាទេ​ ទោះគ្មាននរណាស្រឡាញ់ព្រះអង្គតែទ្រង់ស្រឡាញ់យើងហើយ

Blogger news

Website counter

Wednesday, November 30, 2011

៧ វិធីសាស្ដ្របំបាត់ភាពស្មុគស្មាញ


គា្មននរណាម្នាក់ដែលមានអារម្មណ៍គ្រប់ពេលនោះទេគ្រាន់ តែគេចេះទុកដាក់ប៉ុណ្ណោះ ។  នេះជាវិធីសាស្ត្រខ្លះដែលខ្ញុំលើកមកបញ្ជាក់
1.       នឹកគិតដល់រឿងដែលធ្វើឲ្យយើងមិនសប្បាយចិត្ត រកមូលហេតុ ថា តើអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត? យើងចាំបាច់ត្រូវគិតដល់វាជានិច្ច មិនត្រូវទុក បញ្ហាចោលទេ តែត្រូវដោះស្រាយ ដោយវិធី ល្អ
2.       កុំនៅម្នាក់ឯង    ចូរចងចាំថាពេលដែលមនុស្សមិនសប្បាយចិត្ត អារម្មណ៍ តូចចិត្តប្រាកដជាកើតឡើង ប្រសិនបើអ្នកព្យាយាមនៅតែម្នាក់ឯង អ្នកមិនអាច ធ្វើឲ្យអារម្មណ៍ល្អវិញបានទេ ផ្ទុយទៅវិញ វាមានតែធ្វើឲ្យអ្នក គិតខ្លី រហូតដល់សម្លាប់ខ្លួនក៏មាន។ អ្នកគួរតែរកមិត្តភក្ដិ ឬ សមាជិកគ្រួសារ ឬ ចាស់ទុំ ឬ មនុស្ស ដែលមានបទពិសោធន៍ ឬ ជានរណាម្នាក់ដែលជិតស្និទ្ធជាមួយអ្នកបំផុត មកពិភាក្សា ដើម្បីរក មធ្យោបាយដោះស្រាយនូវ បញ្ហា ។
3.       ចេញមករកខ្យល់បរិសុទ្ធ  ការលម្ហែកាយ លម្ហែអារម្មណ៍ក៏ជាកត្តាមួយជួយ ដល់អ្នកមិន ឲ្យប្រឈមមុខនឹងជម្ងឺ ស្រ្តេស Stress វាជាជម្ងឺម្យ៉ាង ដែលកើតមាននៅពេលណាដែលអ្នក ធ្វើការនឿយហត់ ធុញទ្រាន់ មួរហ្មង ។ល។ គួរទៅកំសាន្តតាម រមណីយដ្ឋាន នានា ឬ ទៅមើល ទេសភាពស្អាតៗ ដើម្បីលម្ហែអារម្មណ៍។
4.       គិតថាគ្មានអី្វដែលយើងធ្វើមិនបានទេ នៅពេលដែលយើងគិតដល់អ្វីរឿងនោះនឹងកើតឡើង ជាការពិតណាស់ បញ្ហាគ្រប់យ៉ាងកើតពីការគិតរបស់អ្នក។ បើអ្នកគិតដល់រឿងអ្វីមួយ ថ្ងៃណាមួយរឿងនោះនឹងកើតឡើង គ្រាន់តែវាត្រូវការពេលវេលា និងការព្យាយាមគិតដល់វារបស់អ្នកប៉ុណ្ណោះ។ 
5.       ប្រៀបធៀបខ្លួនអ្នកនិងមនុស្សដែល ទាបជាងអ្នក  ទាបជាងនៅពេលនេះមិនមែនសម្ដៅដល់កម្ពស់ទេ តែសម្ដៅដល់ អ្នកដែលមិនបានដូចរូបអ្នក ពេលខ្លះអ្នកមានអារម្មណ៍ថា រូបអ្នកមិនស្អាត តែអ្នកត្រូវគិតថាមនុស្សនៅលើលោកនេះគ្មាននរណាម្នាក់ដូចអ្នកទេ អ្នកមាននូវអ្វីដែលអ្នកដទៃគ្មាន នោះជាកម្លាំងថាមពល ដែលពង្រឹងនូវការខិតខំ តស៊ូជំនះនឹងជីវិតតទៅមុខទៀត។
6.       កុំព្យាយាមយកនូវអ្វីដែលមិនមែនជារបស់យើង មនុស្សនៅលើលោកយើងនេះតែងតែ លោភលន់ ថ្ងៃនេះមានកង់ ចង់បានម៉ូតូ ពេលបានម៉ូតូហើយ ចង់បានឡានបន្តទៀត គោលបំណងមិនចេះអស់មិនចេះហើយ ចង់តែបាន នៅពេលដែលមិនបានហើយ ក៏តូចចិត្ត ហើយបន្ទោសទៅលើអ្នកដទៃ ដូចជាវាសនា ព្រហ្មលិខិត ។ល។ វាមិនមែនជាដំណោះស្រាយដ៏ល្អទេ ដែលអ្នកគិតតែពីចង់បាន ព្រោះវាមិនមែនជារបស់អ្នក។ អ្នកសាកគិតថា បើអ្នកមានឡានចាស់មួយ ថ្ងៃមួយ មិត្តរបស់អ្នកទើបតែទិញឡានថ្មី ដែលល្អ ជាងឡានអ្នកពេលនេះ អ្នកចង់បានវាភា្លម តែអ្នកមិនមានសមត្ថភាពដើម្បីទិញវាទេ អ្នកមានតែតូចចិត្តនឹងវាសនាមិនបានទេ ចូរអ្នកគិតថា ១០០រៀលក្នុងហោប៉ៅអ្នក វាល្អជាង ១០០០០រៀលដែលជារបស់អ្នកដទៃ ចូរអ្នកពេញចិត្តនូវអ្វីដែលអ្នកមាន ហើយសប្បាយចិត្តនូវអ្វីដែលអ្នកទទួលបាន និងមានអំណរបើអ្នកដទៃមានសន្តិភាព ។
7.       ធ្វើអំពើល្អមិនចង់បានការតបស្នង  ការដែលអ្នកបានជួយមនុស្សដែលកំពុងជួបបញ្ហាម្នាក់ គេសប្បាយចិត្តជាង អ្នកទៅជួយ អ្នកដែលកំពុងសប្បាយចិត្តទៅទៀត។ ចូរអ្នកមានអំណរសប្បាយ​ទៅ​ នៅពេលដែលអ្នកជួយឲ្យអ្នកដទៃបានសុខសាន្ត ទោះជាគេមិនបានតបស្នងអ្វីមកអ្នកតែគេក៏បានផ្ដល់ឲ្យអ្នកនូវស្នាមញញឹម និងមិត្តភាពរវាងគ្នានិងគ្នាដែរ។

នៅពេលអ្នកបើកចិត្តឲ្យទូលាយ នោះពិភពលោកស្រស់បំព្រងសម្រាប់អ្នក!
ជួយឲ្យគេរីករាយ នោះអ្នកក៏សប្បាយចិត្ត!
ពេញចិត្តនូវអ្វីដែលអ្នកមាន សប្បាយចិត្តនូវអ្វីដែលអ្នកបាន ត្រេកអរពេលអ្នកដទៃបានសុខ!


Tuesday, November 29, 2011

មៀនប៉ៃលិន

មៀនប៉ៃលិន​
 មៀនប៉ៃលិន(តាង៉ែន)​ ជាឈ្មោះផ្លែឈើម្យ៉ាងដែលដុះនៅតាមតំបន់ប៉ៃលិន។ វាជាប្រភេទផ្លែឈើដែលមានរសជាតិ ផ្អែម ស្រដៀងទៅនឹងមៀនធម្មតាដែរ តែវាមានសាច់ច្រើនជាងនិងមិន សូវមានក្លិនក្រអូបដូចមៀនពេកនោះទេ។ សម្បុរវាដូចគ្នានឹង មៀនធម្មតាដែរ វាដូចគ្នាស្ទើរតែច្រឡំ។ នៅប៉ៃលិនមានដើម តាង៉ែន ជិត ១០០០០ ដើមហើយ។​ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្ដោតសំខាន់ទៅ លើផ្លែឈើប្រភេទនេះខ្លាំងណាស់ ។ វាជាផ្លែឈើហូបផ្លែ​ ដែលមិនប៉ះពាល់ដល់សុខភាពឡើយ ហើយវាឆ្ញាញ់ បើប្រៀបធៀបនឹងផ្លែឈើដទៃ តាង៉ែនអាចថាបានជាផ្លែឈើដែលមាន
ប្រជាប្រិយភាព​ ហើយក៏លក់ដាច់ជាងគេនៅទីផ្សារ ផងដែរ។ មៀនប៉ៃលិន​ ផ្ដល់ផ្លែ ២ដង ក្នុងមួយឆ្នាំ គឺ ចុងខែមករា និង មេសា ប៉ុន្ដែ​ ដោយសារ វិទ្យាសាស្ដ្រនាពេលបច្ចុប្បន្នមានភាពរីកចម្រើន ទើបអាចបំពេញតម្រូវការទីផ្សារបាន ដោយគ្រាន់តែដាក់ជីតែបន្តិច គេក៏អាចទទួលបានផ្លែ គ្រប់រដូវផងដែរ។  ទន្ទឹមនឹងនេះ មៀនប៉ៃលិន នេះ​ត្រូវបាន​ រាជរដ្ឋាភិបាលចិន មានបំណង នាំទៅកាន់ប្រទេសចិនទៀតផងដោយអោយ អ្នកជំនាញ ធ្វើការផ្សាំ រាប់ម៉ឺនដើម​ដើម្បីបញ្ជូនទៅចិន។​ យើងដាំ តាង៉ែនជាជួរៗ ដោយឃ្លាតគ្នាប្រវែង ប្រហែល ១ ម៉ែត ពីដើមមួយទៅដើមមួយទៀត ដើម្បីអោយ វាទទួលបានពន្លឺនិងជីវជាតិគ្រប់គ្រាន់សម្រាប់ដើមនិមួយៗ។ ដោយសារហេតុនេះហើយបានជានៅតាមតំបន់នានាក្នុងព្រះរាជាណាចក្រកម្ពុជា បានពង្រីក ទីផ្សារនៃដំណាំមួយនេះគួរអោយកត់សម្គាល់។ នៅខេត្តផ្សេងៗដូចជា [[ខេត្ត​បាត់ដំបង]] [[ខេត្តកំពង់ចាម]] [[ខេត្តកំពត]] និង ខេត្តជាច្រើនទៀតនៅ ប្រទេសកម្ពុជា ក៏បានដាំដំណាំនេះដែរ។
ផ្លែឈើ មៀនប៉ៃលិន នេះមានតម្លៃសមរម្យបើប្រៀបធៀបនិង ផ្លែឈើផ្សេងៗ ។​មៀនប៉ៃលិន ត្រូវការទឹក ជាចាំបាច់សម្រាប់​លូតលាស់និង បង្កើតផ្លែផ្កា។ ប៉ុន្តែប្រសិនបើទឹកខ្លាំងពេកវានឹងធ្វើអោយ វាងាប់ដើម ទៅជារលួយ ដើម។
'''របៀបផ្ស៊ាំ'''
ការផ្ស៊ាំ តាង៉ែនអាចចំណាយពេល ប្រហែល៣ខែ ទម្រាំ តាង៉ែន ដុះឬស ល្អ។ យើង ផ្ស៊ាំតាង៉ែន ដោយកាត់បណ្ដុះ
មុនដំបូង យើងបំបៅ នៅមែកតាង៉ែន រយះពេល ១ខែ រហូតដល់វា ដុះឬសនៅលើមែក។ បន្ទាប់មកយើងលាយដី ជាមួយ ស្រកីដូង ហើយ ផ្អាប់វាទុក រហូតដល់បាក់តេរី បំបែកជីនោះសព្វ។ ពេលហើយយើងយក ជី នោះទៅដាក់ក្នុងថង់ផ្ស៊ាំជាមួយ មែកដែលយើងផ្សាំំនៅដើម។ ទុកអោយវាដុះឬសនៅក្នុងថង់ទើបយើង កាត់ថង់យកវាទៅដាំ។
'''របៀបប្រមូលផល'''
ការកាត់តាង៉ែន វាមិនខុសពីការកាត់សាវម៉ាវទេ គឺយើងប្រើកាំបិតកាត់មែកឈើមកកាត់វា។ ផ្លែរបស់វា នៅជាប់គ្នា ហើយមួយដើមយើងអាចប្រមូលបាន ៥ទៅ១០ គីឡូក្រាម អាស្រ័យនឹងការដាក់ជី របស់យើង។ នៅពេលប្រមូលផល​ យើងផ្ដោតសំខាន់គឺទៅលើ តម្លៃទីផ្សារ ។ប្រសិនបើទីផ្សារល្អ យើងកាត់ច្រើន​តែបើទីផ្សារមិនសូវល្អ យើងទុកវាបាន ព្រោះវាមិនទុំជ្រុះងាយៗទេ។
'''តម្លៃទីផ្សារ'''
ទីផ្សារនៅក្នុងស្រុក ១គីឡូក្រាម អាចលក់បាន ពី ៣៥០០រៀល ដល់​ ៥០០០រៀល ។
 មៀនប៉ៃលិន ជាដំណាំមិនពិបាកដាំទេ ប៉ុន្តែវាទាមទារការថែទាំ យ៉ាងហ្មត់ចត់ និងមិនអាចប្រហែសបានទេ។ រីឯតម្លៃវាគឺសមរម្យទៅនិងជីវភាពប្រជាជន គ្រប់រូប។

Monday, November 28, 2011

ព័ត៌មាន

១/ ការស្វាគមន៍លោកពុក Robean Gold
 ថ្ងៃច័ន្ទទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ដំណើរទស្សនកិច្ចរបស់លោកពុក ​​ Robean Gold ជាជនជាតិឥណ្ឌា ហើយក៏ជាសមាជិក​គ្រួសារសាលេស៊ាន។គាត់ជា លោកពុក របស់ សាលាដុនបូស្កូ នៅ ថាកាតា ជាទីក្រុងដ៏ធំមួយនៅប្រទេសឥណ្ឌា។ នៅប្រទេសឥណ្ឌាមានសាលាដុនបូស្កូ ១០ ។លោកពុកមានអំណរសប្បាយដែលបានមកប្រទេសកម្ពុជា មុនដំបូងលោកពុកបានទស្សនកិច្ចនៅដុនបូស្កូទីក្រុងភ្នំពេញ  បន្ទាប់មកគឺ ដុនបូស្កូសីហនុនេះឯង លោកពុកមានប្រសាសន៍បន្តថា សាលាដុនបូស្កូនៅប្រទេសឥណ្ឌា បានកសាងមុនគេដែលមានអាយុ កាលប្រហែល៨០ ឆ្នាំហើយ។  គ្រួសារសាលេស៊ានមានចំនួន១៣០ ប្រទេសហើយនៅលើពិភពលោក។ លោកពុកបានចែករំលែកនូវបទពិសោធន៍ដល់យុវជនយុវនារី ដុនបូស្កូ អោយទទួលបាន និងចេះរួមរស់នៅក្នុងគ្រួសារតែមួយ។
ម៉ោង១៣:00 ​ លោកពុកបានធ្វើការសម្ភាសន៍ជាមួយលោកពុក សំណាង ដែលមានលោកគ្រូនិងកូនសិស្សផ្នែកទំនាក់ទំនងសង្គម ទាំងអស់ចូលរួមស្តាប់និងយកបទពិសោធន៍។
លោកពុកមានប្រសាសន៍អំពី ការថតរូបអោយបានស្អាត គឺសំខាន់ស្ថិតនៅលើអេក្រង់ថត ហើយរបៀបថត​កាន់តែស្អាតគឺមិនថតពីក្រោយខ្នងទេ។ បន្ទាប់ពីលោកពុកមានប្រសាសន៍ចប់ហើយ លោកពុកបានទុកពេលអោយកូនសិស្សសួរ នូវសំនួរ ដែលមានដូចជា
  1. តើធ្វើយ៉ាងដូចម៉្ដេចដើម្បីក្លាយជា ពិធីករដ៏ល្អ?
 លោកពុក Robean Gold បានបកស្រាយថា ដើម្បីទទួលបានជំនាញជាំពិធីករ គឺត្រូវមានទំនុកចិត្តលើខ្លួនឯង មិនខ្មាសអៀន ហើយក្លាហាន និងចេះប្រើកែវភ្នែក មើលចំអ្នកដែលយើងនិយាយជាមួយ​។
    2. តើយើងគួរធ្វើការទំនាក់ទំនងនិងជនបរទេសដោយរបៀបណា?



ពុកបានបកស្រាយបន្តថា ប្រទេសកម្ពុជាជាប្រទេសដែលស្រស់ស្អាត  ពេលពុកជិះយន្តហោះមើលពីលើមក គឺទស្សនីយភាព នៃប្រទេសខ្មែរគឺស្អាតណាស់ ព្រៃឈើ អគារខ្ពស់ៗ ទំនើបមិនចាញ់អឺរុបឡើយ ទឹកសមុទ្រពណ៌ខៀវ ត្រជាក់ធ្វើអោយភ្ញៀវទេសចរណ៍ ចូលមកទស្សនាមិនខ្វះ ។ ការធ្វើទំនាក់ទំនង គឺមិនពិបាកទេដោយគ្រាន់តែ ពង្រឹងនូវភាសា ទីមួយគឺភាសាខ្លួនឯង ភាសាបរទេស រាជរដ្ឋាភិបាលបានយកភាសាអង់គ្លេស ជាភាសាទី២ របស់ប្រទេស ហើយយើងក៏អាចចេះភាសាផ្សេងៗ គាត់មានប្រសាសន៍ថា រូបគាត់ចេះ៦ភាសា។ លោកពុកបានផ្ដល់ដំបូន្មានល្អៗដល់យុវជនយុវនារីដូចជា កូនៗទាំងអស់គ្នាត្រូវខំរៀន អោយមានជំនាញ និងច្បាស់លាស់ក្នុងជំនាញនោះ កូនៗនឹងជោគជ័យក្នុងថ្ងៃអនាគត។   ជាចុងបញ្ចប់ពួកយើងថតរូប ជុំគ្នា ក៏ដូចជាការជូនដំនើរលោកពុក ត្រលប់ទៅវិញប្រកបដោយភាពសុខសាន្ដ។

Sunday, November 20, 2011

ប្រវត្តិភាសាអង់គ្លេស



ភាសាអង់គ្លេស ជាភាសាលោកខាងលិច ដែលមានកំណើតមកពី Anglo-Frisian  គ្រាមភាសានេះបាននាំមកដល់ចក្រភពអង់គ្លេស ដោយអ្នកឈ្លានពានអាល្លឺម៉ង់ មកពីផ្នែកផ្សេងៗ នៃទិសពាយព័្យនៃប្រទេសអាល្លឺម៉ង់ និង ប្រទេសហូឡង់។  ការចាប់ផ្តើម នៃភាសាអង់គ្លេសបូរាណ គឺ
ក្រុមនៃ​គ្រាមភាសាផ្សេងៗគ្នា ការតបតរបស់ព្រះរាជាណាចក្រ អង់គ្លេសនៃ Anglo-Saxon បូរាណផ្សេងៗគ្នា។ មួយក្នុងចំណោមគ្រាមភាសានេះ ជាយថាហេតុ រហូតមកដល់ការគ្រប់គ្រងរបស់ Saxon ភាគខាងលិចចុងក្រោយ។
ភាសាអង់គ្លេស មានការផ្លាស់ប្តូរយ៉ាងធំសម្បើម នៅក្នុងមជ្ឈឹមសម័យ។ ការសសេរភាសាអង់គ្លេសដំបូង នៃសតវត្សទី១ នៃគ.សគឺវាស្រដៀងគ្នា នៅក្នុងវគ្គស័ព្ទ និង វេយ្យករណ៍ សម្រាប់ភាសាអាល្លឺម៉ង់បូរាណ។ដូចជា ភាសាអាល្លឺម៉ង់ កម្រិតខ្ពស់បូរាណ និងNorse បូរាណនិង បំពេញនូវភាពល្ងង់ខ្លៅរបស់ពួកគេដោយ អ្នកនិយាយភាសាទំនើប ក្នុងកំឡុងពេល ភាសាទំនើបទទយលស្គាល់យ៉ាងទូលំទូលាយ ត្រូវបានសសេរនូវកណ្ដាលនៃប្រទេសអង់គ្លេសនៅឆ្នាំ ១៤​០០ នៃគ.ស។ នេះគឺបណ្ដាមកពី ចលនាឈ្លានពាន ២ ៖
ដំបូងឡើយ គឺអ្នកនិយាយនៃ Scandinavian ដែលជាមែកធាងរបស់ក្រុមគ្រួសារភាសាអាល្លឺម៉ង់ ដែលច្បាំងដណ្ដើមនិងដាក់អាណានិគម ជាច្រើនផ្នែកនៃចក្រភពអង់គ្លេស នៅក្នុងសតវត្សទី៨និងទី៩។
បន្ទាប់មកដោយFrench Normans នៅសតវត្សទី១១ ដែលនិយាយភាសាNormanបូរាណ និង នៅទីបំផុតការអភិវឌ្ឍភាសាអង់គ្លេសជាច្រើននេះត្រូវបានគេហៅថា Anglo-Norman។ ទំហំដ៏ធំនៃវគ្គស័ព្ទអង់គ្លេសសម័យ មកដោយផ្ទាល់ពីភាសាបារាំងបូរាណ។      
 លទ្ធផលនៃការរស់នៅជាមួយ Scandinavians គឺត្រូវបានកត់សម្គាល់នូវវេយ្យករណ៍ធម្មតា និង​ គ្រឿងលម្អ នៃសទ្ទានុក្រម នៃ Anglo-Frisian រួមទាំងភាសាអង់គ្លេស ។ទោះបីជាយ៉ាងណា វាមិនបានឈានឡើងខ្ពស់ទេ នៅទិសនិរតីនៃប្រទេសអង់គ្លេស នៅសតវត្សទី៩នៃគ.ស ដែលភាសាអង់គ្លេសបូរាណ បានអភិវឌ្ឍន៍នៅក្នុង ពេលដែលពេញប្រៀប​ នៃភាសាអង់គ្លេស។​ នេះគឺជាការបង្អាក់របស់ពួកឈ្លានពាន​​  Normanនៅក្នុង ឆ្នាំ១០៦៦ ហើយនៅពេលដែល​អក្សរសាស្ត្រអង់គ្លេស បានរស់សាជាថ្មីម្តងទៀត នៅសតវត្សទី ១៣ ។វាគឺពឹងផ្អែកទៅលើ ឃ្លានៃ London ដែលជិតនិងការតាំងលំនៅស្ថាន នៃកណ្ដាលរបស់ជនជាតិ Scandinavians ។បច្ចេកវិទ្យា និង វប្បធម៌​វគ្គស័ព្ទគឺមានដើមកំណើតពី ភាសាបារាំងបូរាណ ជាមួយការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពី ភសាបារាំង ន័រម៉ែន នៅក្នុងតុលាការនិង​ ក្នុងរដ្ឋាភិបាល។ជាមួយនិងការមកដល់ថ្មីៗនៃ ការកើតឡើងវិញដោយការអភិវឌ្ឍភាសាអ៊ឺរ៉ុប ដូចជា ភាសាអាល្លឺម៉ង់ និងភាសាហូឡង់ ឡាទីន និងក្រិចបុរាណ​ បារាំង ដែលជាធនធានសំខាន់របស់ពាក្យថ្មី។ ដូច្នោះការអភិវឌ្ឍភាសាអង់គ្លេស គឺជាភាសាខ្ចីយ៉ាងច្រើនជាមួយ និងការបំបែកវគ្គស័ព្ទ ។
ភាសាអង់គ្លេសបុរាណ
ភាសាដែលទាក់ទងទៅនិងមនុស្ស បានធ្វើអោយភាសាអង់គ្លេស (Angles, Saxons, Frisii , Jutes franks ) ដែលធ្វើពាណិជ្ជកម្ម និង ចម្បាំង ជាមួយ អ្នកនិយាយភាសាឡាទីន នៃ ចក្រភពរ៉ូម៉ាំង នៅក្នុង ដំនើរការ ជាច្រើនសតវត្ស នៃដំណើរការដែលទាក់ទងទៅនិងការកើនឡើងនៃមនុស្ស ទៅក្នុងអ៊ឺរ៉ុបខាងលិច កំឡុងពេល​នៃការធ្វើអន្ដោប្រវេសន៍​។ដូចភាសាឡាទីន សំខាប់កម្មបទធម្មតាដែលចូលទៅក្នុង វគ្គស័ព្ទ ដែលទាក់ទងទៅនឹងមនុស្ស មុនពេលពួកគេមកដល់ចក្រភពអង់គ្លេស និងនិម្មិតកម្ម ដែលកើតមកជាថ្មី នៃទឹកដីអង់គ្លេស។

Thursday, November 3, 2011

ចម្រៀងកូនខ្មែរ


ភាសាកូរេ សន្ទនាប្រចាំថ្ងៃ

안녕!(អាន់ ន្យង់)(An nhoung) ជំរាបសួរ! hi
잘 지내 시죠?(ចាល់ ជី នែ ស៊ី យ៉ូ?)(chal chi nae si yo?) តើអ្នកសុខសប្បាយទេ? How are you?
만나서 반갑습니다.(ម៉ាន់ ណា ស ផាន់ កាប់ ស៊ឹម នី ដា?)(monn na sor phan kab seb ni da?) រីករាយណាស់ដែលបានជួបគ្នា! nice to see you
아직 밥을 먹지? (អា ជីក ផាប់ ភីល ម៉ុក ជី?)(A chik pab pil mok chi?) ញាំបាយនៅ?               eat rice yet?
내 이름은 .............입니다 (នែ​ អ៊ី រឹម មឺន .................អ៊ីប នី ដា)(nae e rem meun ............ eib ni da)ខ្ញុំឈ្មោះ,,,,,,,,,,,,,,,,,,,,,,,,,,,my name is ..................

 
Blogger Gadgets